ព្រះត្រៃបិដក ភាគ ២៤

 [​១០១​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ចំរើន​នូវ​វិមោក្ខ​ទាំងឡាយ៨ប្រការ​។​ ​(​វិមោក្ខ​ទាំង៨ប្រការ​គឺ​)​ ​បុគ្គល​បាន​នូវ​រូបជ្ឈាន​ ​ឃើញ​រូប​ទាំងឡាយ​ ​(​មាន​នីល​កសិណ​ជាដើម​)​ ​នេះ​ជា​វិមោក្ខ​ទី១​។​ ​បុគ្គល​មិន​មាន​សេចក្តី​សំគាល់​នូវ​រូបជ្ឈាន​ខាងក្នុង​ ​ឃើញ​រូប​ទាំងឡាយ​ខាងក្រៅ​ ​(​មាន​នីល​កសិណ​ជាដើម​)​ ​នេះ​ជា​វិមោក្ខ​ទី២​។​ ​បុគ្គល​មានចិត្ត​ចុះ​ស៊ប់​កាន់​ឈាន​ ​ក្នុង​វណ្ណ​កសិណ​ដ៏​បរិសុទ្ធ​ ​នេះ​ជា​វិមោក្ខ​ទី៣​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​នូវ​ពួក​រូបសញ្ញា​ ​ដោយ​ប្រការ​ទាំងពួង​ ​ព្រោះ​រម្ងាប់​នូវ​ពួក​បដិឃ​សញ្ញា​ ​ព្រោះ​មិន​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ពួក​នានត្ត​សញ្ញា​ ​ក៏​ចូល​ដល់​អាកាសានញ្ចាយតនៈ​ ​ដោយ​បរិកម្ម​ថា​ ​អាកាស​មិន​មាន​ទីបំផុត​ ​ដូច្នេះ​ ​នេះ​ជា​វិមោក្ខ​ទី៤​។​ ​ភិក្ខុ​ព្រោះ​កន្លង​អាកាសានញ្ចាយតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូល​ដល់​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​វិញ្ញាណ​មិន​មាន​ទីបំផុត​ ​នេះ​ជា​វិមោក្ខ​ទី៥​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​វិ​ញ្ញាណ​ញ្ចា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូល​ដល់​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​បរិកម្ម​ថា​ ​វត្ថុ​តិចតួច​មិន​មាន​ ​នេះ​ជា​វិមោក្ខ​ទី៦​។​ ​ភិក្ខុ​ ​ព្រោះ​កន្លង​នូវ​អា​កិ​ញ្ចញ្ញា​យតនៈ​ ​ដោយ​ប្រការ​ទាំងពួង​ ​ក៏​ចូល​ដល់​នេវ​សញ្ញា​នា​សញ្ញា​យតនៈ​ ​នេះ​ជា​វិមោក្ខ​ទី៧​។​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636830191607606899
ទៅកាន់ទំព័រ៖