ព្រះត្រៃបិដក ភាគ ២៤
ភិក្ខុ ព្រោះកន្លងនេវសញ្ញានាសញ្ញាយតនៈ ដោយប្រការទាំងពួង ក៏ចូលដល់សញ្ញាវេទយិតនិរោធ នេះជាវិមោក្ខទី៨។ ឯសាវ័កទាំងឡាយរបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងវិមោក្ខទាំង៨នោះ។
[១០២] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវ អភិភាយតនៈ
(១) ៨ប្រការ។ អភិភាយតនៈ ៨ប្រការ គឺ បុគ្គលពួកខ្លះ មានសេចក្តីសំគាល់នូវរូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបបន្តិចបន្តួច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់យ៉ាងនេះថា អាត្មាអញ ដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី១។ បុគ្គលពួកខ្លះ មានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបធំ ប្រមាណមិនបាន មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់រូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ
(១) ហេតុសម្រាប់គ្របសង្កត់នូវបច្ចនិកធម៌ (ធម៌ជាសត្រូវ) និងអារម្មណ៍។
ID: 636830191998679267
ទៅកាន់ទំព័រ៖