ព្រះត្រៃបិដក ភាគ ២៤
នេះជា អភិភាយតនៈ ទី២។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់ក្នុងរូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបតិចតួច មានពណ៌ល្អ ឬពណ៌អាក្រក់ គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី៣។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបធំ ប្រមាណមិនបាន ក៏គ្របសង្កត់នូវរូបទាំងនោះ ហើយមានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈ ទី៤។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌ខៀវ មានពន្លឺខៀវ។ ដូចជាផ្កាត្រកៀត ជាបុប្ផជាតិខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា ផ្កានេះមានពណ៌ខៀវ មានពន្លឺខៀវ ពុំនោះសោត ដូចសំពត់កើតក្នុងក្រុងពារាណសីនោះ រលីងរលើបទាំងពីរខាង ជាសំពត់ខៀវ មានពណ៌ខៀវ ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ខៀវ មានពន្លឺខៀវ សេចក្តីទាំងនេះ មានឧបមាយ៉ាងណាមិញ មានឧបមេយ្យ ដូចបុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបខៀវ
ID: 636830192254493899
ទៅកាន់ទំព័រ៖