ព្រះត្រៃបិដក ភាគ ២៤

មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​រូប​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៥​។​ ​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​រូប​នេះ​ ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​។​ ​ដូច​ផ្កា​ក​ណ្ណិ​ការ​ ​ជា​បុប្ផជាតិ​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​ផ្កា​នេះ​ ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​ពុំ​នោះ​សោត​ ​ដូច​សំពត់​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​រលីង​រលើប​ទាំងពីរ​ខាង​ ​ជា​សំពត់​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​សំពត់​នេះ​ ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​មាន​ឧបមេយ្យ​ ​ដូច​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​លឿង​ ​មាន​ពណ៌លឿង​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​រូប​នេះ​ ​មាន​ពណ៌លឿង​ ​មាន​ពន្លឺ​លឿង​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៦​។​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636830192499937938
ទៅកាន់ទំព័រ៖