ព្រះត្រៃបិដក ភាគ ២៤
បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា រូបនេះមានពណ៌ក្រហម មានពន្លឺក្រហម។ ដូចជាផ្កាច្បារ ជាផ្កាក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា ផ្កានេះមានពណ៌ក្រហម មានពន្លឺក្រហម ពុំនោះសោត ដូចសំពត់កើតក្នុងក្រុងពារាណសីនោះ មានសាច់រលីងរលើបទាំងពីរខាង ជាសំពត់ក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា សំពត់នេះ មានពណ៌ក្រហម មានពន្លឺក្រហម សេចក្តីនេះ មានឧបមាដូចម្តេចមិញ មានឧបមេយ្យដូចបុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ដែលជារូបក្រហម មានពណ៌ក្រហម ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌ក្រហម មានពន្លឺក្រហម គ្របសង្កត់នូវរូបទាំងនោះ មានសេចក្តីសំគាល់ យ៉ាងនេះថា អាត្មាអញដឹង អាត្មាអញឃើញ ដូច្នេះ នេះជាអភិភាយតនៈទី៧។ បុគ្គលពួកខ្លះ មិនមានសេចក្តីសំគាល់រូបខាងក្នុង ឃើញរូបខាងក្រៅ ជារូបស មានពណ៌ស ជាទីចង្អុលបង្ហាញថា រូបនេះ មានពណ៌ស មានពន្លឺស។ ដូចជាផ្កាយព្រឹក ជាផ្កាយស មានពណ៌ស ជាទីចង្អុលបង្ហាញថា ផ្កាយនេះ មានពណ៌ស មានពន្លឺស
ID: 636830192775603705
ទៅកាន់ទំព័រ៖