ព្រះត្រៃបិដក ភាគ ២៤

ពុំ​នោះ​សោត​ ​ដូច​សំពត់​កើត​ក្នុង​ក្រុង​ពារាណសី​នោះ​ ​មានសាច់​រលីង​រលើប​ទាំងពីរ​ខាង​ ​ជា​សំ​ពត់​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​សំពត់​នេះ​ ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​សេចក្តី​នេះ​ ​មាន​ឧបមា​ដូចម្តេច​មិញ​ ​មាន​ឧបមេយ្យ​ដូច​បុគ្គល​ពួក​ខ្លះ​ ​មិន​មាន​សេចក្តី​សំគាល់​រូប​ខាងក្នុង​ ​ឃើញ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ស​ ​មាន​ពណ៌ស​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​រូប​នេះ​មាន​ពណ៌ស​ ​មា​នព​ន្លឺស​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី៨​។​ ​ឯ​សាវ័ក​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​អភិ​ភាយ​ត​នៈ​ទាំងនោះ​។​ ​
 [​១០៣​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ចំរើន​នូវ​កសិណា​យតនៈ១០ប្រការ​។​ ​(​កសិណា​យតនៈ​ទាំង១០នោះ​គឺ​)​ ​បុគ្គល​ពួក​ខ្លះ​ ​ស្គាល់​ច្បាស់​ ​នូវ​បឋវីកសិណ​ ​ខាងលើ​(​១​)​ ​ខាងក្រោម​(​២​)​ ​និង​ទទឹង​(​៣​)​ ​ជា​កសិណ​តែ​បែប​មួយ​ ​ឥតមាន​លាយឡំ​
​(​១​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ ​ងើយមើល​ទៅ​ខាងលើ​។​ ​(​២​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ ​ដាក់មុខ​មករ​ក​ផែនដី​។​ ​(​៣​)​ ​កសិណ​ដែល​ត្រូវ​ចំរើន​ ​ជុំវិញ​ខេត្ត​មណ្ឌល​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636830193354766831
ទៅកាន់ទំព័រ៖