ព្រះត្រៃបិដក ភាគ ២៤
(នឹងកសិណឯទៀត) មានប្រមាណមិនបាន១ បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវអាបោកសិណ។បេ។ បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវតេជោសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវវាយោកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវនីលកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវបីតិកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវលោហិតកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវឱទាតកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវអាកាសកសិណ... បុគ្គលពួកខ្លះ ស្គាល់ច្បាស់ នូវវិញ្ញាណកសិណ... ខាងលើ ខាងក្រោម និងទទឹង ជាកសិណតែបែបមួយ ឥតមានលាយឡំ (នឹងកសិណឯទៀត) ប្រមាណមិនបាន១។ ឯសាវ័កទាំងឡាយ របស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងកសិណាយតនៈទាំង១០នោះ។
[១០៤] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយចំរើននូវឈានទាំង៤ប្រការ។ ម្នាលឧទាយិ ភិក្ខុក្នុងសាសនា
ID: 636830193790591759
ទៅកាន់ទំព័រ៖