ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ។ ម្នាលវច្ឆៈ ពាក្យថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះ ក៏មិនគួរ។ បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតក៏មិនមែន មិនកើតទៀត ក៏មិនមែន ដូច្នេះឬ។ ម្នាលវច្ឆៈ ពាក្យថា កើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែន ដូច្នេះឬ ក៏មិនគួរ។
[១០] កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន ចុះភិក្ខុដែលមានចិត្តរួចស្រឡះហើយ យ៉ាងនេះ នឹងកើតទៀតក្នុងទីណា ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀត ដូច្នេះ មិនគួរទេ។ កាលខ្ញុំទូលសួរថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែមិនកើតទៀតទេឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា មិនកើតទៀតដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែកើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះឬ ព្រះអង្គឆ្លើយថា ម្នាលវច្ឆៈ ពាក្យថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ដូច្នេះ ក៏មិនគួរ។ កាលខ្ញុំទូលសួរព្រះអង្គថា បពិត្រព្រះគោតមដ៏ចំរើន បើដូច្នោះ មានតែ
ID: 636830149418073796
ទៅកាន់ទំព័រ៖