ព្រះត្រៃបិដក ភាគ ២៤

នេះ​ ​ស្ងាត់​ហើយ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ហើយ​ចាក​ធម៌​ទាំងឡាយ​ជាអកុសល​ ​បាន​ចូល​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ភិក្ខុ​នោះ​ ​ញុំាង​កាយ​នេះឯង​ ​ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ប្រទេស​បន្តិចបន្តួច​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​សុទ្ធតែ​ពាល់ត្រូវ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​។​ ​ម្នាល​ឧទាយិ​ ​ដូច​ជាងកាត់សក់​ក្តី​ ​កូនសិស្ស​របស់​នាយ​ជាងកាត់សក់​ក្តី​ ​ដែល​ឈ្លាសវៃ​ ​ដាក់​លំអិត​សម្រាប់​ងូត​ ​ទៅ​ក្នុង​លោហភាជន៍​(​១​)​ ​ហើយ​យក​ទឹក​ប្រស់​ព្រំ​ ​ច្របាច់​ពូត​ឲ្យ​ជាដុំ​ ​ឯ​ដុំ​លំអិត​សំរាប់​ងូត​នោះ​ ​ជ្រួតជ្រាប​ស្អិត​ដោយ​ទឹក​ ​ជោកជាំ​ស្អិត​ដោយ​ទឹក​ ​សើម​ស្អិត​ដោយ​ទឹក​ ​ទាំង​ខាងក្នុង​ ​និង​ខាងក្រៅ​ ​ទាំង​មិន​ហូរចេញ​អំពី​គ្នា​ផង​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​ម្នាល​ឧទាយិ​ ​ភិ​ក្ខុញុំាង​កាយ​ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​សុទ្ធតែ​ពាល់ត្រូវ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​មាន​ឧបមេយ្យ​ដូច្នោះឯង​។​ ​
​(​១​)​ ​ពាក្យ​ថា​ ​លោហៈ​ ​ជា​ឈ្មោះ​ធាតុដែក​ ​ស្ពាន់​ ​ទង់ដែង​ជាដើម​ ​លើកលែងតែ​ធាតុដី​ចេញ​។​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636830194221486405
ទៅកាន់ទំព័រ៖