ព្រះត្រៃបិដក ភាគ ២៤
[១០៥] ម្នាលឧទាយិ មួយទៀត ភិក្ខុព្រោះរម្ងាប់នូវវិតក្កៈ និងវិចារៈ។បេ។ បានចូលទុតិយជ្ឈាន ភិក្ខុនោះ ញុំាងកាយនេះឯង ឲ្យជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយ ដោយបីតិ និងសុខ ដែលកើតអំពីសមាធិ គឺបឋមជ្ឈាន ប្រទេសបន្តិចបន្តួច នៃកាយទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយបីតិ និងសុខ ដែលកើតអំពីសមាធិ។ ម្នាលឧទាយិ ដូចជាអន្លង់ទឹកដ៏ជ្រៅ មានទឹកជោរឡើង ខាងក្នុងមិនមានផ្លូវទឹក អំពីទិសខាងកើតនៃអន្លង់នោះទេ មិនមានផ្លូវទឹកអំពីទិសខាងលិចទេ មិនមានផ្លូវទឹកអំពីទិសខាងជើងទេ មិនមានផ្លូវទឹកអំពីទិសខាងត្បូងទេ ភ្លៀងសោត ក៏មិនបង្ហូរនូវទ-ទឹកដោយល្អម្តងៗ មានតែទ-ទឹកដ៏ត្រជាក់ ជោរចេញអំពីអន្លង់ទឹកនោះ ញុំាងអន្លង់ទឹកនោះឯង ឲ្យជ្រួតជ្រាប ជោកជាំ បរិបូណ៌ ផ្សព្វផ្សាយដោយទឹកត្រជាក់ ប្រទេសបន្តិចបន្តួច នៃអន្លង់ទឹកនោះទាំងអស់ សុទ្ធតែជ្រួតជ្រាប ដោយទឹកត្រជាក់ សេចក្តីនេះ មានឧបមាយ៉ាងណា ម្នាលឧទាយិ ភិក្ខុញុំាងកាយនេះឯង
ID: 636830194479671172
ទៅកាន់ទំព័រ៖