ព្រះត្រៃបិដក ភាគ ២៤

ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​គឺ​បឋមជ្ឈាន​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​សុទ្ធតែ​ពាល់ត្រូវ​ដោយ​បីតិ​ ​និង​សុខ​ ​ដែល​កើតអំពី​សមាធិ​ ​ក៏​មាន​ឧបមេយ្យ​យ៉ាងនោះ​ដែរ​។​
 [​១០៦​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​ភិក្ខុ​ព្រោះ​ប្រាសចាក​បីតិ​ផង​។​បេ​។​ ​ចូល​តតិយជ្ឈាន​ ​ភិក្ខុ​នោះ​ ​ញុំាង​កាយ​នេះឯង​ ​ឲ្យ​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​សេចក្តី​សុខ​ ​ដែល​គ្មាន​បីតិ​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​កាយ​ទាំងអស់​ ​របស់​ភិក្ខុ​នោះ​ ​សុទ្ធតែ​ពាល់ត្រូវ​ដោយ​សេចក្តី​សុខ​ ​ដែល​គ្មាន​បីតិ​។​ ​ម្នាល​ឧទាយិ​ ​ដូចជា​ផ្កា​ជលជាត​ពួក​ខ្លះ​ ​គឺ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ក្នុង​គុម្ព​នៃ​ព្រលិត​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកក្រហម​ក្តី​ ​ក្នុង​គុម្ព​នៃ​ឈូកស​ក្តី​ ​តែង​កើតឡើង​ក្នុងទឹក​ ​ចំរើន​ឡើង​ក្នុងទឹក​ ​លូតលាស់​ឡើង​តាម​ទឹក​ ​លិច​នៅ​ខាងក្នុង​ទឹក​ ​ដែល​ទឹក​កំពុង​ចិញ្ចឹម​នៅឡើយ​ ​ពួក​ជលជាត​ទាំងនោះ​ ​រមែង​ជ្រួតជ្រាប​ ​ជោកជាំ​ ​បរិបូណ៌​ ​ផ្សព្វផ្សាយ​ ​ដោយ​ទឹក​នោះ​ ​រហូតដល់​ចុង​ ​រហូតដល់​គល់​ ​ប្រទេស​បន្តិចបន្តួច​ ​នៃ​ផ្កា​ព្រលិត​ក្តី​ ​ផ្កាឈូក​ក្រហម​ក្តី​ ​ផ្កា​ឈូកស​ក្តី​ ​ទាំង​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636830194832361345
ទៅកាន់ទំព័រ៖