ព្រះត្រៃបិដក ភាគ ២៤
ទាំងអស់ របស់ភិក្ខុនោះ សុទ្ធតែពាល់ត្រូវដោយចិត្ត ដ៏បរិសុទ្ធផូរផង់ មានឧបមេយ្យ យ៉ាងនោះដែរ។ ពួកសាវ័ក របស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងឈានទាំង៤នោះ។
[១០៨] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយកំណត់ដឹងយ៉ាងនេះថា រាងកាយរបស់អាត្មាអញនេះឯង មានរូបប្រកបដោយមហាភូតរូបទាំង៤ កើតអំពីមាតា និងបិតា ចំរើនដោយបាយ និងនំ ជាសភាវៈមិនទៀងទាត់ មិនឋិតថេរ មានការដុសខាត់ បំបាត់ក្លិនអាក្រក់ គក់ច្របាច់ ឬចាប់នួត បែកធ្លាយខ្ចាត់ខ្ចាយទៅជាធម្មតា ឯវិញ្ញាណ របស់អាត្មាអញនេះសោត ក៏អាស្រ័យនៅនឹងរាងកាយនេះ ជាប់ចំពាក់នៅនឹងរាងកាយនេះឯង។ ម្នាលឧទាយិ ដូចជាកែវពៃទូរ្យ ដែលល្អស្អាត មានជាតិដ៏បរិសុទ្ធ មានជ្រុង៨ ដែលបុគ្គលឆ្នៃហើយ ដោយប្រពៃ គឺបាននាំយកជាតិថ្ម និងក្រួសចេញអស់ហើយ មានសម្បុរភ្លឺថ្លា យ៉ាងវិសេស បរិបូណ៌ ដោយអាការទាំងពួង មានដុសលាងជាដើម ទើបបុរសនោះ យកចេសខៀវក្តី លឿងក្តី ក្រហមក្តី សសុទ្ធក្តី សភ្លាវក្តី
ID: 636830195622226522
ទៅកាន់ទំព័រ៖