ព្រះត្រៃបិដក ភាគ ២៤

ប្រាថ្នា​នឹង​រចនា​ភ្លុក​ណាៗ​ ​ដោយ​ភ្លុក​ដែល​ធ្វើ​បរិកម្ម​ល្អ​ហើយ​ ​ក៏អាច​នឹង​រចនា​ភ្លុក​នោះ​ៗ​ ​ឲ្យ​សម្រេច​បាន​ ​ម្នាល​ឧទាយិ​ ​ពុំ​នោះ​សោត​ ​ដូច​ជាងមាស​ក្តី​ ​កូនសិស្ស​របស់​ជាងមាស​ក្តី​ ​ដែល​ឈ្លាស​ប្រសប់​ ​ទោះ​ប្រាថ្នា​នឹង​រចនា​មាស​ណាៗ​ ​ដោយ​មាស​ដែល​ធ្វើ​បរិកម្ម​ល្អ​ហើយ​ ​ក៏អាច​នឹង​រចនា​មា​សនោះៗ​ ​ឲ្យ​សម្រេច​បាន​ ​សេចក្តី​ទាំងនេះ​ ​មាន​ឧបមា​យ៉ាងណាមិញ​ ​ម្នាល​ឧទាយិ​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​សំដែងឫទ្ធិ​បាន​ច្រើនប្រការ​ ​គឺ​កាយ​តែមួយ​ ​ធ្វើឲ្យ​ទៅជា​កាយ​ច្រើន​ក៏បាន​ ​ឬ​កាយ​ច្រើន​ ​ធ្វើឲ្យ​ត្រឡប់ទៅ​ជា​កាយ​តែមួយ​វិញ​ក៏បាន​ ​ធ្វើ​អា​វិភាវ​បាដិហារិយ៍​ក៏បាន​ ​ធ្វើ​តិ​រោ​ភាវ​បាដិហារិយ៍​ក៏បាន​ ​ជ្រែក​ចេញទៅ​ខាងក្រៅ​ជញ្ជាំង​ ​ក្រៅ​កំពែង​ ​ក្រៅ​ភ្នំ​ក៏បាន​ ​ដូច​គេ​ដើរទៅ​លើ​អាកាស​។​ ​មុជ​ងើប​ក្នុង​ផែនដី​ ​ដូច​ក្នុងទឹក​ក៏បាន​។​ ​ដើរ​លើទឹក​ ​ឥតមាន​បែកធ្លាយ​ ​ដូច​ដើរ​លើ​ផែនដី​ក៏បាន​។​ ​អណ្តែត​ទៅលើ​អាកាស​ទាំង​ភ្នែន​ ​ដូច​សកុណ​បក្សី​ក៏បាន​។
ថយ | ទំព័រទី ១៧៨ | បន្ទាប់
ID: 636830197033407237
ទៅកាន់ទំព័រ៖