ព្រះត្រៃបិដក ភាគ ២៤

កើត​ទៀត​ ​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន​ឬ​ ​ព្រះអង្គ​ឆ្លើយ​ថា​ ​ម្នាល​វ​ច្ឆៈ​ ​ពាក្យ​ថា​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ក៏​មិនមែន​ ​ដូច្នេះ​ ​ក៏​មិន​គួរ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ដល់​នូវ​សេចក្តី​មិនដឹង​ ​ក្នុង​ដំណើរ​នេះ​ ​ដល់​នូវ​សេចក្តី​ងេងងោង​ ​ក្នុង​ដំណើរ​នេះ​។​ ​វាចា​ណា​របស់ខ្ញុំ​ ​ដែល​ជា​វា​ចា​អាច​ញុំាង​សេចក្តី​ជ្រះថ្លា​ ​ឲ្យ​កើតមាន​ ​ដោយ​ពាក្យ​ចរចា​មុន​ ​របស់​ព្រះ​គោតម​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​វាចា​នោះ​ ​របស់ខ្ញុំ​ ​ក៏​បាត់​អស់​ទៅ​។​
 [​១១​]​ ​ម្នាល​វ​ច្ឆៈ​ ​គួរតែ​អ្នក​មិនដឹង​ ​គួរតែ​អ្នក​ងេងងោង​ ​ម្នាល​វ​ច្ឆៈ​ ​ព្រោះ​ធម៌​នេះ​ ​ជា​ធម៌​ដ៏​ជ្រៅ​ ​ជា​ធម៌​ដែល​បុគ្គល​ឃើញ​បាន​ដោយ​កម្រ​ ​ជា​ធម៌​ត្រាស់​ដឹង​បាន​ដោយ​កម្រ​ ​ជា​ធម៌​ដ៏​ស្ងប់​រម្ងាប់​ ​ជា​ធម៌​ដ៏​ថ្លៃថ្លា​ ​មិនជា​ទី​ត្រាច់​ចុះ​នៃ​វិតក្កៈ​បាន​ ​ជា​ធម៌​ដ៏​ល្អិត​ ​មានតែ​អ្នកប្រាជ្ញ​ទើប​ដឹង​បាន​ ​ធម៌​នោះ​ ​ខ្លួន​អ្នក​ដែល​មាន​ទិដ្ឋិ​ដទៃ​ ​មាន​សេចក្តី​ពេញចិត្ត​ដទៃ​ ​មាន​សេចក្តី​គាប់ចិត្ត​ដទៃ​ ​មាន​សេចក្តី​ព្យាយាម​ក្នុង​ទី​ដទៃ​ ​មាន​អាចារ្យ​ក្នុង​ទី​ដទៃ​ ​រមែង​ដឹង​បាន​ដោយ​កម្រ​ ​ម្នាល​វ​ច្ឆៈ​ ​បើ​ដូច្នោះ​ ​តថាគត​នឹង​ត្រឡប់​សួរ​អ្នក​ ​ក្នុង​ដំណើរ​នេះ​វិញ​ ​ដំណើរ​នោះ​ ​គួរ​ដល់​អ្នក​យ៉ាងណា​ ​អ្នក​គប្បី​ដោះស្រាយ​ ​នូវ​ដំណើរ​នោះ​ ​យ៉ាងនោះ​ចុះ​ ​ម្នាល​វ​ច្ឆៈ​ ​អ្នក​សំគាល់​នូវ​ដំណើរ​នោះ​ ​ដូចម្តេច​
ថយ | ទំព័រទី ១៨ | បន្ទាប់
ID: 636830149731441720
ទៅកាន់ទំព័រ៖