ព្រះត្រៃបិដក ភាគ ២៤

 [​១១២​]​ ​ម្នាល​ឧទាយិ​ ​មួយទៀត​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ប្រតិបត្តិ​ ​ហើយ​អាច​កំណត់​ដឹង​នូវ​ចិត្ត​ ​ដោយចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​មោហៈ​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​មោហៈ​ ​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​ ​ក៏​ដឹង​ថា​ ​ចិត្ត​មាន​អារម្មណ៍​មូល​ ​ចិត្ត​ដែល​រាយមាយ​ ​ក៏​ដឹង​ថា​ ​ចិត្តរាយមាយ​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​ ​គឺ​រូបាវចរ​ ​និង​អ​រូបាវចរ​ ​ក៏​ដឹង​ថា​ ​ចិត្តជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិនមែន​ជា​មហ​គ្គ​តៈ​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​ ​គឺ​លោកិយចិត្ត​ ​ក៏​ដឹង​ថា​ ​ចិត្ត​ជាស​ឧត្តរៈ​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​ ​គឺ​លោកុត្តរ​ចិត្ត​ ​ក៏​ដឹង​ថា​ ​ចិត្តជា​អនុ​ត្ត​រៈ​ ​ចិត្ត​ដែល​តាំង​មាំ​ ​ក៏​ដឹង​ថា​ ​ចិត្ត​តាំង​មាំ​ ​ចិត្ត​ដែល​មិន​តាំង​មាំ​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិន​តាំង​មាំ​ ​ចិត្ត​ដែល​រួច​ស្រឡះ​ ​ចាក់​កិ​លេ​សាស​វៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​រួច​ស្រឡះ​ចាក​កិ​លេ​សាស​វៈ​ ​ចិត្ត​ដែល​មិនបាន​រួច​ស្រឡះ​ ​ក៏​ដឹង​ថា​ ​ចិត្ត​មិនបាន​រួច​ស្រឡះ​។​
ថយ | ទំព័រទី ១៨០ | បន្ទាប់
ID: 636830197569947926
ទៅកាន់ទំព័រ៖