ព្រះត្រៃបិដក ភាគ ២៤

ម្នាល​ឧទាយិ​ ​ដូច​ស្ត្រី​ក្តី​ ​បុរស​ក្តី​ ​ដែល​នៅក្មេង​ ​ពេញក្រមុំ​ ​ពេញកំលោះ​ ​កំពុង​ចូលចិត្ត​នឹង​ការ​ប្រដាប់​ស្អិតស្អាង​កាយ​ ​ឆ្លុះមើល​ស្រមោល​មុខ​របស់​ខ្លួន​ក្នុង​ផ្ទៃ​កញ្ចក់​ ​ដែល​បរិសុទ្ធ​ផូរផង់​ក្តី​ ​ក្នុង​ភាជន៍​ទឹកដែល​ថ្លា​ល្អ​ក្តី​ ​បើ​មុខ​ប្រកបដោយ​ទោស​ ​(​មាន​ប្រជ្រុយ​ ​ដំបៅ​ ​មុន​ ​និង​បូស​ជាដើម​)​ក្តី​ ​ក៏​ដឹង​ថា​ ​មុខ​ប្រកបដោយ​ទោស​ ​បើ​មុខ​ឥតមាន​ទោស​ក្តី​ ​ក៏​ដឹង​ថា​ ​មុខ​ឥតមាន​ទោស​ ​យ៉ាងណាមិញ​ ​ម្នាល​ឧទាយិ​ ​តថាគត​បាន​សំដែង​បដិបទា​ ​ដល់​សាវ័ក​ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​កំណត់​ដឹងចិត្ត​ ​ដោយចិត្ត​របស់​សត្វ​ដទៃ​ ​បុគ្គល​ដទៃ​ ​ចិត្ត​ដែល​ប្រកបដោយ​រាគៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ចិត្ត​ដែល​ប្រាសចាក​រាគៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​រាគៈ​ ​ចិត្ត​ដែល​ប្រកបដោយ​ទោសៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រកបដោយ​ទោសៈ​ ​ចិត្ត​ដែល​ប្រាសចាក​ទោសៈ​ ​ក៏​ដឹង​ថា​ ​ចិត្ត​ប្រាសចាក​ទោសៈ​ ​ចិត្ត​ដែល​ប្រកបដោយ​មោហៈ​.​.​.​ ​ចិត្ត​ដែល​ប្រាសចាក​មោហៈ​.​.​.​ ​ចិត្ត​ដែល​មាន​អារម្មណ៍​មូល​.​.​.​ ​ចិត្ត​ដែល​មាន​អារម្មណ៍​រាយមាយ​.​.​.​ ​ចិត្ត​ដែល​ជា​មហ​គ្គ​តៈ​.​.​.​ ​ចិត្ត​ដែល​មិនមែន​ជា​មហ​គ្គ​តៈ​.​.​.​ ​ចិត្ត​ដែល​ជាស​ឧត្តរៈ​.​.​.​ ​ចិត្ត​ដែល​ជា​អនុ​ត្ត​រៈ​.​.​.​ ​ចិត្ត​ដែល​តាំង​មាំ​.​.​.​ ​ចិត្ត​ដែល​មិន​តាំង​មាំ​.​.​.​ ​
ថយ | ទំព័រទី ១៨១ | បន្ទាប់
ID: 636830197840513401
ទៅកាន់ទំព័រ៖