ព្រះត្រៃបិដក ភាគ ២៤
ចិត្តដែលរួចស្រឡះ... ចិត្តដែលមិនរួចស្រឡះ... ក៏ដឹងថា ចិត្តមិនរួចស្រឡះ ក៏ដូច្នោះឯង។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងធម៌នោះ។
[១១៣] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយរឭកឃើញនូវបុព្វេនិវាស (លំដាប់ខន្ធ ដែលសត្វអាស្រ័យនៅក្នុងកាលមុន) គឺរលឹកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ ៣ជាតិខ្លះ ៤ជាតិខ្លះ ៥ជាតិខ្លះ ១០ជាតិខ្លះ ២០ជាតិខ្លះ ៣០ជាតិខ្លះ ៤០ជាតិខ្លះ ៥០ជាតិខ្លះ ១០០ជាតិខ្លះ ១០០០ជាតិខ្លះ ១០០.០០០ជាតិខ្លះ រឭកឃើញនូវសំវដ្តកប្បជាច្រើនខ្លះ វិវដ្តកប្បជាច្រើនខ្លះ និងសំវដ្តវិវដ្តកប្បជាច្រើនខ្លះថា អាត្មាអញ បានកើតក្នុងទីឯណោះ មានឈ្មោះយ៉ាងនោះ មានគោត្រយ៉ាងនោះ មានវណ្ណៈយ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខ និងទុក្ខយ៉ាងនោះ មានកំណត់អាយុប៉ុណ្ណោះ លុះអាត្មាអញ ច្យុតអំពីទីនោះហើយ ក៏ទៅកើតក្នុងទីឯណោះទៀត លុះអាត្មាអញ បានទៅកើតក្នុងទីនោះហើយ ក៏មានឈ្មោះយ៉ាងនោះ មានគោត្រកូលយ៉ាងនោះ មានវណ្ណៈយ៉ាងនោះ មានអាហារយ៉ាងនោះ ទទួលសុខ និងទុក្ខ
ID: 636830198164331923
ទៅកាន់ទំព័រ៖