ព្រះត្រៃបិដក ភាគ ២៤
ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយរឭកឃើញនូវបុព្វេនិវាស គឺរឭកឃើញបាន១ជាតិខ្លះ ២ជាតិខ្លះ។បេ។ ពួកសាវ័ក រឭកឃើញនូវបុព្វេនិវាស មានប្រការដ៏ច្រើន ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ យ៉ាងនោះដែរ។ ឯពួកសាវ័ករបស់តថាគតជាច្រើន ក៏បានដល់បារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងបដិបទានោះ។
[១១៤] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយបានចក្ខុទិព្វដ៏បរិសុទ្ធ កន្លងហួសចក្ខុរបស់មនុស្សធម្មតា បានឃើញនូវពួកសត្វ ដែលកំពុងច្យុត កំពុងកើត ជាសត្វថោកទាបខ្លះ ខ្ពង់ខ្ពស់ខ្លះ មានវណ្ណៈល្អខ្លះ មានវណ្ណៈអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ កំណត់ដឹងច្បាស់ នូវពួកសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួនថា អើហ្ន៎ សត្វទាំងនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាអ្នកតិះដៀលព្រះអរិយបុគ្គល មានសេចក្តីយល់ខុស ប្រកាន់នូវអំពើតាមសេចក្តីយល់ខុស សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ ក៏រមែងទៅកើតក្នុងកំណើតសត្វតិរច្ឆាន ប្រេត អសុរកាយ និងនរក អើហ្ន៎ ចំណែកសត្វពួកនេះវិញ ប្រកប
ID: 636830198912234700
ទៅកាន់ទំព័រ៖