ព្រះត្រៃបិដក ភាគ ២៤
មានវណ្ណៈអាក្រក់ខ្លះ មានគតិល្អខ្លះ មានគតិអាក្រក់ខ្លះ។បេ។ ដឹងច្បាស់នូវពួកសត្វ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ក៏យ៉ាងនោះដែរ។ ឯសាវ័កទាំងឡាយ របស់តថាគតជាច្រើន ក៏បានដល់នូវបារមីញាណ ជាទីបំផុតនៃអភិញ្ញា ក្នុងបដិបទានោះ។
[១១៥] ម្នាលឧទាយិ មួយទៀត តថាគតបានសំដែងបដិបទា ដល់សាវ័កទាំងឡាយ ដែលជាហេតុឲ្យពួកសាវ័ក របស់តថាគត បានប្រតិបត្តិ ហើយធ្វើឲ្យជាក់ច្បាស់ នូវចេតោវិមុត្តិ និងបញ្ញាវិមុត្តិ ដែលមិនមានអាសវៈ ព្រោះអស់ទៅនៃអាសវៈទាំងឡាយ ក្នុងបច្ចុប្បន្ននេះ ដោយបញ្ញារបស់ខ្លួន ហើយសម្រេចសម្រាន្តនៅ។ ម្នាលឧទាយិ ដូចជាអន្លង់ទឹក ដែលថ្លាយង់ យ៉ាងវិសេស មិនល្អក់ នៅលើកំពូលភ្នំ បុរសមានចក្ខុ ឈរក្បែរឆ្នេរអន្លង់ទឹកនោះ មើលឃើញខ្ចៅខ្យង និងសម្រាមផង ក្រួស និងអម្បែងផង ហ្វូងត្រីផង កំពុងហែលខ្លះ កំពុងសំកាំងនៅខ្លះ បុរសបានដឹងយ៉ាងនេះថា អន្លង់ទឹកនេះឯង ថ្លាយង់យ៉ាងវិសេស មិនមានល្អក់ នេះឯង ជាខ្ចៅខ្យង និងសម្រាម ក្រួស និងអម្បែងក្នុងអន្លង់នោះ ហ្វូងត្រីទាំងឡាយ កំពុងហែលខ្លះ កំពុងសំកាំងនៅខ្លះ យ៉ាងណាមិញ ម្នាលឧទាយិ បដិបទា ដែលតថាគត បានសំដែងហើយ ដល់សាវ័ក
ID: 636830199483147354
ទៅកាន់ទំព័រ៖