ព្រះត្រៃបិដក ភាគ ២៤

ទាំងឡាយ​ ​ដែល​ជាហេតុ​ឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​បាន​ប្រតិបត្តិ​ ​ហើយ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​ដោយ​បញ្ញា​របស់​ខ្លួន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​យ៉ាងនោះ​ដែរ​។​ ​ឯ​ពួក​សាវ័ក​ ​របស់​តថាគត​ជាច្រើន​ ​ក៏បាន​ដល់​នូវ​បារមី​ញាណ​ ​ជាទីបំផុត​នៃ​អភិញ្ញា​ ​ក្នុង​បដិបទា​នោះ​។​
 [​១១៦​]​ ​ម្នាល​ឧទាយិ​ ​នេះឯង​ធម៌​ទី៥​ ​ដែល​ជា​ធម៌​នាំឲ្យ​ពួក​សាវ័ក​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​អាស្រ័យ​នៅ​ ​(​នឹង​តថាគត​)​។​ ​ម្នាល​ឧទាយិ​ ​ធម៌​ទាំង៥នេះឯង​ ​ដែល​ជា​ធម៌​ ​នាំឲ្យ​ពួក​សាវ័ក​ ​របស់​តថាគត​ ​ធ្វើសក្ការៈ​ ​គោរព​ ​រាប់អាន​ ​បូជា​ ​លុះ​ធ្វើសក្ការៈ​ ​គោរព​ហើយ​ ​អាស្រ័យ​នៅ​ ​(​នឹង​តថាគត​)​។​ ​លុះ​ព្រះមានព្រះភាគ​ ​សំដែង​ភាសិត​នេះ​ចប់ហើយ​ ​សកុលុ​ទាយិ​បរិ​ព្វា​ជ​ក​ ​មានចិត្ត​ត្រេកអរ​ ​រីករាយ​ហើយ​ ​ចំពោះ​ភាសិត​ ​របស់​ព្រះមានព្រះភាគ​។​

​ចប់​ ​មហា​សកុលុ​ទាយិ​សូត្រ​ ​ទី៧​។​

ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636830199883580258
ទៅកាន់ទំព័រ៖