ព្រះត្រៃបិដក ភាគ ២៤
សមណមុណ្ឌិកសូត្រ ទី៨
[១១៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង បរិព្វាជកឈ្មោះ ឧគ្គាហមានៈ ជាសមណមុណ្ឌិកាបុត្រ អាស្រ័យនៅក្នុងអារាម របស់ព្រះនាងមល្លិកាទេវី ដែលមានសាលាមួយ មានជួរដើមទន្លាប់ព័ទ្ធជុំវិញ ជាទីសម្រាប់ប្រឹក្សា នូវលទ្ធិជាមួយនឹងបរិព្វាជកបរិស័ទជាច្រើន ចំនួន៥០០នាក់។ គ្រានោះ នាយជាងឈើឈ្មោះបញ្ចកង្គៈ ចេញអំពីក្រុងសាវត្ថី ដើម្បីទៅគាល់ព្រះមានព្រះភាគទាំងថ្ងៃ។ បញ្ចកង្គៈ នាយជាងឈើ មានសេចក្តីត្រិះរិះ ដូច្នេះថា (កាលនេះ) ជាកាលមិនទាន់គួរ នឹងគាល់ព្រះមានព្រះភាគនៅឡើយ ដ្បិតព្រះមានព្រះភាគ កំពុងសម្ងំ ទាំងពួកភិក្ខុ អ្នកមានភាវនាជាប់ក្នុងចិត្ត ក៏មិនទាន់មានវេលាគួរនឹងទៅជួប ព្រោះពួកភិក្ខុអ្នកបានភាវនាជាប់ក្នុង
ID: 636830200198278258
ទៅកាន់ទំព័រ៖