ព្រះត្រៃបិដក ភាគ ២៤

ចិត្ត​ ​ក៏​កំពុង​សម្ងំ​ដែរ​ ​បើ​ដូច្នោះ​ ​គួរតែ​អញ​ ​ចូល​ទៅ​រក​ឧគ្គា​ហមា​នប​រិ​ព្វា​ជ​ក​ ​សមណ​មុ​ណ្ឌិ​កា​បុត្រ​ ​ឯ​អារាម​របស់​ព្រះនាង​មល្លិកា​ ​ដែល​មាន​សាលា​មួយ​ ​មាន​ជួរ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​សម្រាប់​ប្រឹក្សា​នូវ​លទ្ធិ​។​ ​បញ្ច​កង្គៈ​នាយ​ជាងឈើ​ ​ក៏​ចូល​ទៅកាន់​អារាម​ ​របស់​ព្រះនាង​មល្លិកា​ ​ដែល​មាន​សាលា​មួយ​ ​មាន​ជួរ​ដើម​ទន្លាប់​ព័ទ្ធជុំវិញ​ ​ជាទី​សម្រាប់​ប្រឹក្សា​នូវ​លទ្ធិ​។​ ​
 ​[​១១៨​]​ ​សម័យ​នោះ​ឯង​ ​ឧគ្គា​ហមា​នប​រិ​ព្វា​ជ​ក​ ​សមណ​មុ​ណ្ឌិ​កា​បុត្រ​ ​អង្គុយ​ជាមួយនឹង​ពួ​ក​បរិ​ព្វា​ជ​ក​បរិស័ទ​ជាច្រើន​ ​ដែល​កំពុង​បន្លឺ​សំឡេង​ខ្ពស់​ ​សំឡេង​ខ្លាំង​ ​និយាយ​តិរច្ឆានកថា​ ​ច្រើនប្រការ​ ​គឺ​ ​និយាយ​អំពី​ស្តេច​ ​និយាយ​អំពី​ចោរ​ ​និយាយ​អំពី​អា​មាត្រ​ធំ​ ​និយាយ​អំពី​សេនា​ ​និយាយ​អំពី​ភ័យ​ ​និយាយ​អំពី​ចម្បាំង​ ​និយាយ​អំពី​បាយ​ ​និយាយ​អំពី​ទឹក​ ​និយាយ​អំពី​សំពត់​ ​និយាយ​អំពី​ទីដេក​ ​និយាយ​អំពី​កម្រងផ្កា​ ​និយាយ​អំពី​គ្រឿងក្រអូប​ ​និយាយ​អំពី​ញាតិ​ ​និយាយ​អំពី​យាន​ ​និយាយ​អំពី​ស្រុក​ ​និយាយ​អំពី​និគម​ ​និយាយ​អំពី​នគរ​ ​និយាយ​អំពី​ជនបទ​ ​និយាយ​អំពី​ស្ត្រី​ ​និយាយ​អំពី​យោធា​ដ៏​ក្លៀវក្លា​ ​និយាយ​អំពី​ច្រក​ផ្លូវ​ ​និយាយ​អំពី​កំពង់ទឹក​ ​និយាយ​អំពី​ទាសី​អ្នក​ដងទឹក​ ​និយាយ​អំពី​ញាតិ​ដែល​ចែក​
ថយ | ទំព័រទី ១៨៩ | បន្ទាប់
ID: 636830200477184210
ទៅកាន់ទំព័រ៖