ព្រះត្រៃបិដក ភាគ ២៤

បើ​ភ្លើង​ឆេះ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​អ្នក​គប្បី​ដឹង​ថា​ ​ភ្លើង​នេះ​ឆេះ​ក្នុង​ទី​ចំពោះមុខ​ ​អាត្មាអញ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ភ្លើង​ឆេះ​ ​ក្នុង​ទី​ចំពោះមុខ​ខ្ញុំ​ ​ខ្ញុំ​គប្បី​ដឹង​ថា​ ​ភ្លើង​នេះ​ឆេះ​ក្នុង​ទី​ចំពោះមុខ​អាត្មាអញ​។​ ​ម្នាល​វ​ច្ឆៈ​ ​បើ​គេ​សួរ​អ្នក​យ៉ាងនេះ​ថា​ ​ភ្លើង​ណា​ឆេះ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​ភ្លើង​នេះ​ឆេះ​ ​ព្រោះ​អាស្រ័យ​អ្វី​ ​ម្នាល​វ​ច្ឆៈ​ ​បើ​គេ​សួរ​យ៉ាងនេះ​ ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​គេ​សួរ​ខ្ញុំ​យ៉ាងនេះ​ថា​ ​ភ្លើង​ណា​ឆេះ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​ភ្លើង​នេះ​ឆេះ​ ​ព្រោះ​អាស្រ័យ​អ្វី​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​គេ​សួរ​យ៉ាងនេះ​ ​ខ្ញុំ​គប្បី​ដោះស្រាយ​ ​យ៉ាងនេះ​ថា​ ​ភ្លើង​ណា​ឆេះ​ ​ក្នុង​ទី​ចំពោះមុខ​ខ្ញុំ​ ​ភ្លើង​នេះ​ឆេះ​ឡើង​ ​ព្រោះ​អាស្រ័យ​នូវ​កំញម​ ​គឺ​ស្មៅ​ ​និង​ឧស​។​ ​ម្នាល​វ​ច្ឆៈ​ ​បើ​ភ្លើង​នោះ​រលត់​ទៅ​ ​ក្នុង​ទី​ចំពោះមុខ​ ​(​អ្នក​)​ ​អ្នក​គប្បី​ដឹង​ថា​ ​ភ្លើង​នេះ​រលត់​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​អាត្មាអញ​ដែរ​ឬ​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បើ​ភ្លើង​នោះ​ ​រលត់​ទៅ​ ​ក្នុង​ទី​ចំពោះមុខ​ខ្ញុំ​ ​ខ្ញុំ​គប្បី​ដឹង​ថា​ ​ភ្លើង​នេះ​រលត់​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​អាត្មាអញ​។​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636830149978625858
ទៅកាន់ទំព័រ៖