ព្រះត្រៃបិដក ភាគ ២៤

ព្រោះថា​នឹង​ធ្វើអំពើ​អាក្រក់​ ​ដោយ​កាយ​ណា​កើត​ ​វៀរលែងតែ​ការ​បម្រាស់​ប៉ុណ្ណោះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ធម្មតា​កូនក្មេង​តូច​ខ្ចី​ដេកផ្ងារ​ ​នឹងថា​មិន​មាន​វាចា​ក៏បាន​ ​ព្រោះថា​ ​នឹង​ពោល​វាចា​អាក្រក់​ណា​កើត​ ​វៀរលែងតែ​ការ​យំ​ប៉ុណ្ណោះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ធម្មតា​កូនក្មេង​តូច​ខ្ចី​ដេកផ្ងារ​ ​នឹងថា​មិន​មាន​សេចក្តី​ត្រិះរិះ​ក៏បាន​ ​ព្រោះថា​នឹង​ត្រិះរិះ​តម្រិះ​អាក្រក់​ណា​កើត​ ​វៀរលែងតែ​ធ្វើមុខជូរ​ប៉ុណ្ណោះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ធម្មតា​កូនក្មេង​តូច​ខ្ចី​ដេកផ្ងារ​ ​នឹងថា​មិន​មាន​អាជីវៈ​ក៏បាន​ ​ព្រោះថា​ ​នឹង​ប្រព្រឹត្ត​ចិញ្ចឹមជីវិត​អាក្រក់​ណា​កើត​ ​វៀរលែងតែ​ការ​បៅដោះ​ម្តាយ​ប៉ុណ្ណោះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​បើ​ដូច​ពាក្យ​ ​ដែល​ឧគ្គា​ហមា​នប​រិ​ព្វា​ជ​ក​ ​សមណ​មុ​ណ្ឌិ​កា​បុត្រ​ ​និយាយ​យ៉ាងនោះ​មែន​ ​កូនក្មេង​តូច​ខ្ចី​ដេកផ្ងារ​ ​ក៏​ជា​អ្នកមាន​កុសល​ពេញលេញ​ ​មាន​កុសល​ដ៏​ប្រសើរ​ ​ដល់​នូវ​ចំណែក​បុណ្យ​ ​ដ៏​ខ្ពង់ខ្ពស់​ ​ជា​សមណៈ​ ​ឥតមាន​សេចក្តី​ញាប់ញ័រ​ដែរ​។
ថយ | ទំព័រទី ១៩៣ | បន្ទាប់
ID: 636830201728025754
ទៅកាន់ទំព័រ៖