ព្រះត្រៃបិដក ភាគ ២៤
[១២១] ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌ទាំង៤ប្រការ ថា មិនទាន់ជាអ្នកមានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់ជាអ្នកដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តីញាប់ញ័រនៅឡើយទេ បុរសបុគ្គលនោះ គ្រាន់តែវិសេសជាងកូនក្មេងតូចខ្ចី ដេកផ្ងារនេះបន្តិចទេតើ ធម៌៤ប្រការ តើអ្វីខ្លះ ម្នាលនាយជាងឈើ បុគ្គលក្នុងលោកនេះ មិនធ្វើអំពើអាក្រក់ដោយកាយ១ មិនពោលវាចាអាក្រក់១ មិនត្រិះរិះតម្រិះអាក្រក់១ មិនចិញ្ចឹមជីវិតអាក្រក់១ ម្នាលនាយជាងឈើ តថាគតបញ្ញត្តបុរសបុគ្គល ដែលប្រកបដោយធម៌៤ប្រការ នេះថា មិនទាន់ជាអ្នកមានកុសលពេញលេញ មិនទាន់ជាអ្នកមានកុសល ដ៏ប្រសើរ មិនទាន់ជាអ្នក ដល់នូវចំណែកបុណ្យ ដ៏ខ្ពង់ខ្ពស់ មិនទាន់ជាសមណៈ ឥតមានសេចក្តីញាប់ញ័រនៅឡើយទេ បុរសបុគ្គលនោះ គ្រាន់តែវិសេសជាងកូនក្មេងតូចខ្ចី ដេកផ្ងារបន្តិចប៉ុណ្ណោះ។
[១២២] ម្នាលនាយជាងឈើ លុះតែបុរសបុគ្គល ដែលប្រកបដោយអង្គ១០ ទើបតថាគត បញ្ញត្តថា ជាអ្នកមានកុសលពេញលេញ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ខ្ពង់ខ្ពស់ ជាសមណៈ ឥតមានសេចក្តីញាប់ញ័រមែន។ នេះ ពួកសីលជាកុសល ម្នាលនាយជាងឈើ តថាគត
ID: 636830202065855077
ទៅកាន់ទំព័រ៖