ព្រះត្រៃបិដក ភាគ ២៤
តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ ជាអកុសល កើតអំពីអកុសលចិត្ត (ទាំង១២) នេះ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយជាអកុសលក្នុងលោកនេះ រលត់ឥតមានសេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ បុគ្គលប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិដើម្បីរំលត់សីលជាអកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ នេះពួកសីលជាកុសល ម្នាលនាយជាងឈើ តថាគតតែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយជាកុសល កើតមកអំពីកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ សីលទាំងឡាយ ជាកុសល ក្នុងលោកនេះ រលត់ឥតសេសសល់ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សីលនោះ។ បុគ្គល អ្នកប្រតិបត្តិយ៉ាងនេះ ឈ្មោះថា ប្រតិបត្តិ ដើម្បីរំលត់សីលជាកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់បុគ្គលនោះ។ នេះពួកសង្កប្បៈ ជាអកុសល ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។ សង្កប្បៈជាអកុសល កើតមកអំពីអកុសលចិត្តនេះ ម្នាលនាយជាងឈើ តថាគត តែងពោលថា បុគ្គលត្រូវស្គាល់សង្កប្បៈនោះ។
ID: 636830202317469468
ទៅកាន់ទំព័រ៖