ព្រះត្រៃបិដក ភាគ ២៤

ឯស​មុ​ដ្ឋាន​ ​របស់​សីល​ជាអកុសល​ទាំងនោះ​ ​បាន​ពោល​រួចហើយ​។​ ​គួរ​ពោល​ថា​ ​មានចិត្តជា​សមុដ្ឋាន​។​ ​ចុះចិត្ត​ដូចម្តេច​។​ ​ចិត្ត​មាន​ច្រើន​ ​មាន​បែប​មិន​តែមួយ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​គឺ​ចិត្ត​ប្រកបដោយ​រាគៈ​ ​ប្រកបដោយ​ទោសៈ​ ​ប្រកបដោយ​មោហៈ​ ​សីល​ជាអកុសល​ទាំងឡាយ​ ​កើតអំពី​ចិត្ត​នេះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សីល​ ​ជាអកុសល​ទាំងនេះ​ ​តើ​រលត់​ឥត​សេសសល់​ ​ក្នុង​ទីណា​។​ ​ឯ​ការ​រលត់​ ​របស់​សីល​ទាំងនោះ​ ​បាន​ពោល​រួចហើយ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​លះបង់​កាយទុច្ចរិត​ ​ចំរើន​កាយសុចរិត​ ​លះបង់​វចីទុច្ចរិត​ ​ចំរើន​វចីសុចរិត​ ​លះបង់​មនោ​ទុច្ចរិត​ ​ចម្រើន​មនោសុចរិត​ ​លះបង់​មិច្ឆាជីវៈ​ ​ចិញ្ចឹមជីវិត​ដោយ​សម្មាជីវៈ​ ​សីល​ជាអកុសល​ទាំងនោះ​ ​តែង​រលត់​ឥត​សេសសល់​ ​ក្នុង​សោតាបត្តិផល​នុ៎ះឯង​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​បុគ្គល​ប្រតិបត្តិ​ដូចម្តេច​ ​ទើប​ឈ្មោះថា​ ​ប្រតិបត្តិ​ ​ដើម្បី​រំលត់​សីល​ទាំងឡាយ​ជាអកុសល​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ញុំាង​ឆន្ទៈ​ឲ្យ​កើត​ ​ខំប្រឹង​ប្រែង​ ​ប្រារព្ធ​ព្យាយាម​ ​ផ្គង​ចិត្ត​ ​តម្កល់ចិត្ត​ ​ដើម្បី​ញុំាង​ធម៌​ទាំងឡាយ​ ​ជាអកុសល​ ​ដ៏​លាមក​ ​ដែល​មិនទាន់​កើតឡើង​ ​មិន​ឲ្យ​កើតឡើង​បាន​ ​ញុំាង​
ថយ | ទំព័រទី ១៩៧ | បន្ទាប់
ID: 636830202935864839
ទៅកាន់ទំព័រ៖