ព្រះត្រៃបិដក ភាគ ២៤

ទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​មក​ចុះ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ស្តេច​មក​ជា​ការ​ប្រពៃ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះអង្គ​ ​ខានធ្វើ​ដំណើរ​មក​ ​ក្នុង​ទីនេះ​ ​អស់​កាលយូរ​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះមានព្រះភាគ​ ​ស្តេច​គង់​ ​នេះ​អាសនៈ​ ​ខ្ញុំ​ព្រះអង្គ​ ​ក្រាល​ស្រេចហើយ​។​ ​ព្រះមានព្រះភាគ​ ​ក៏​គង់​លើ​អាសនៈ​ ​ដែ​លប​រិ​ព្វា​ជ​ក​ក្រាល​ថ្វាយ​។​ ​ចំ​ណែ​ក​ឯ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​ក៏​កាន់​យក​អាសនៈ​ដ៏​ទាប​មួយ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​
 [​២​]​ ​លុះ​វ​ច្ឆ​គោ​ត្ត​បរិ​ព្វា​ជ​ក​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ក្រាបទូល​ព្រះមានព្រះភាគ​ ​យ៉ាងនេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​រឿង​នេះ​ខ្ញុំ​ព្រះអង្គ​ ​បាន​ស្តាប់​មក​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​ជា​សព្វញ្ញូ​ ​ព្រះអង្គ​ជ្រាប​នូវ​ធម៌​ទាំងពួង​ ​ទ្រង់​ប្តេជ្ញា​ ​នូវ​ញាណទស្សនៈ​ ​ឥតមាន​សេសសល់​ថា​ ​កាល​តថាគត​ដើរ​ក្តី​ ​ឋិតនៅ​ក្តី​ ​លក់​ក្តី​ ​ភ្ញាក់​ក្តី​ ​ញាណទស្សនៈ​ ​រមែង​តាំង​ប្រាកដ​ឡើង​ ​ជា​រឿយ​ៗ​មិន​ដាច់​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ជន​ទាំងឡាយ​ណា​ ​ពោល​យ៉ាងនេះ​ថា​ ​ព្រះសមណគោតម​ ​ព្រះអង្គ​ ​ជា​សព្វញ្ញូ​ ​ព្រះអង្គ​ជ្រាប​ ​នូវ​ធម៌​ទាំងពួង​ ​ទ្រង់​ប្តេជ្ញា​ ​នូវ​ញាណទស្សនៈ​ ​
ថយ | ទំព័រទី ២ | បន្ទាប់
ID: 636830145223273867
ទៅកាន់ទំព័រ៖