ព្រះត្រៃបិដក ភាគ ២៤

ម្នាល​វ​ច្ឆៈ​ ​ចុះបើ​គេ​សួរ​យ៉ាងនេះ​ថា​ ​ភ្លើង​ណា​ ​ដែល​រលត់​ហើយ​ ​ក្នុង​ទី​ចំពោះមុខ​អ្នក​ ​ភ្លើង​នោះ​ ​ទៅ​អំពី​ទីនេះ​ទៅ​ហើយ​ ​ទៅកាន់​ទិស​ណា​ ​ខាងកើត​ ​ឬ​ខាងលិច​ ​ខាងជើង​ ​ឬ​ខាងត្បូង​ ​ម្នាល​វ​ច្ឆៈ​ ​បើ​គេ​សួរ​យ៉ាងនេះ​ ​តើ​អ្នក​គប្បី​ដោះស្រាយ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មិន​គួរ​នឹង​ដោះស្រាយ​បានទេ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដ្បិតថា​ ​ភ្លើង​នោះ​ ​ឆេះ​ ​ព្រោះ​អាស្រ័យ​នូវ​កំញម​ ​គឺ​ស្មៅ​ ​និង​ឧស​ណា​ ​ដល់​នូវ​កិរិយា​រាប់​ថា​ ​រលត់​ទៅ​មិន​មាន​អាហារ​ ​ដូច្នេះ​ ​ព្រោះ​អស់​ទៅ​នៃ​កំញម​ ​គឺ​ស្មៅ​ ​និង​ឧស​នោះ​ផង​ ​ព្រោះ​មិន​មាន​កិរិយា​នាំចូល​ទៅ​ជិត​ ​នូវ​វត្ថុ​ដទៃ​ផង​។​
 [​១២​]​ ​ម្នាល​វ​ច្ឆៈ​ ​បុគ្គល​កាល​បញ្ញត្ត​នូវ​សត្វ​ ​គប្បី​បញ្ញត្ត​ដោយ​រូប​ណា​ ​រូប​នោះ​ ​តថាគត​ ​លះបង់​ហើយ​ ​កាត់​ឫស​ចោល​ហើយ​ ​ធ្វើឲ្យ​ដូចជា​ត្នោត​កំបុតក​ហើយ​ ​ដល់​នូវ​កិរិយា​មិន​មាន​ ​ជា​រូប​មាន​កិរិយា​មិនកើត​ឡើង​តទៅទៀត​ ​ជា​ធម្មតា​ ​ម្នាល​វ​ច្ឆៈ​ ​តថាគត​ ​រួច​ស្រឡះ​ហើយ​ ​ចាក​ចំណែក​នៃ​រូប​ ​ជា​អ្នក​ជ្រៅ​ ​(​ដោយ​គុណ​)​ ​មាន​ប្រមាណ​មិនបាន​ ​ដែល​បុគ្គល​ស្ទាបស្ទង់​បាន​ដោយ​កម្រ​យ៉ាងនេះ​ឯង​។​ ​ដូច​មហាសមុទ្រ​ ​នឹងថា​ ​កើត​ទៀត​ ​ក៏​មិន​គួរ​ ​ថា​ ​មិនកើត​ទៀត​ទេ​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ខ្លះ​ ​មិនកើត​ទៀត​ខ្លះ​ ​ក៏​មិន​គួរ​ ​ថា​ ​កើត​ទៀត​ក៏​មិនមែន​ ​មិនកើត​ទៀត​ ​ក៏​មិនមែន
ថយ | ទំព័រទី ២០ | បន្ទាប់
ID: 636830150234500493
ទៅកាន់ទំព័រ៖