ព្រះត្រៃបិដក ភាគ ២៤

 [​១២៥​]​ ​ម្នាល​នាយ​ជាងឈើ​ ​សង្កប្បៈ​ទាំងឡាយ​ ​ជាអកុសល​ ​តើ​ដូចម្តេច​។​ ​កាម​សង្កប្បៈ១​ ​ព្យាបាទ​សង្កប្បៈ១​ ​វិហឹសា​សង្កប្បៈ១​ ​ម្នាល​នាយ​ជាងឈើ​ ​ទាំងនេះ​ហៅថា​ ​សង្កប្បៈ​ជាអកុសល​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សង្កប្បៈ​ជាអកុសល​ទាំងនេះ​ ​មាន​អ្វី​ ​ជាស​មុ​ដ្ឋាន​។​ ​ឯស​មុ​ដ្ឋាន​ ​របស់​សង្កប្បៈ​ទាំងនោះ​ ​បាន​ពោល​រួចហើយ​។​ ​គួរ​ពោល​ថា​ ​មាន​សញ្ញា​ ​ជាស​មុ​ដ្ឋាន​។​ ​ចុះ​សញ្ញា​ដូចម្តេច​។​ ​សញ្ញា​មាន​ច្រើន​ ​មាន​បែប​មិន​តែមួយ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​គឺ​កាម​សញ្ញា១​ ​ព្យាបាទ​សញ្ញា១​ ​វិហឹសា​សញ្ញា១​ ​សង្កប្បៈ​ ​ជាអកុសល​ ​កើតមក​អំពី​សញ្ញា​ទាំងនេះ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​សង្កប្បៈ​ជាអកុសល​ទាំងនេះ​ ​រលត់​ឥត​សេសសល់​ ​ក្នុង​ទីណា​។​ ​ឯ​ការ​រលត់​សង្កប្បៈ​ទាំងនោះ​ ​បាន​ពោល​រួចហើយ​។​ ​ម្នាល​នាយ​ជាងឈើ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងប់ស្ងាត់​ ​ចាក​អកុសលធម៌​ទាំងឡាយ​ ​ហើយ​ចូល​អនាគាមិផល​ ​បឋមជ្ឈាន​ ​ប្រកបដោយ​វិតក្កៈ​ ​ប្រកបដោយ​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​កើតអំពី​វិវេក​ ​សង្កប្បៈ​ជាអកុសល​ទាំងនោះ​ ​រលត់​ឥត​សេសសល់​ ​ក្នុង​អនាគាមិផល​នុ៎ះឯង​។​ ​ម្នាល​នាយ​ជាងឈើ​ ​ចុះ​បុគ្គល​ប្រតិបត្តិ​យ៉ាងណា​ ​ទើប​
ថយ | ទំព័រទី ២០០ | បន្ទាប់
ID: 636830203817005237
ទៅកាន់ទំព័រ៖