ព្រះត្រៃបិដក ភាគ ២៤
ប្រកបដោយសម្មាញាណៈ ជាអសេក្ខៈ១ ប្រកបដោយសម្មាវិមុត្តិ ជាអសេក្ខៈ១។ ម្នាលនាយជាងឈើ ដែលតថាគតបញ្ញត្តបុរសបុគ្គល ប្រកបដោយធម៌ទាំង១០ប្រការនេះឯង ថាជាអ្នកមានកុសលដ៏បរិបូណ៌ មានកុសលដ៏ប្រសើរ ដល់នូវចំណែកបុណ្យដ៏ឧត្តម ជាសមណៈ ឥតមានសេចក្តីញាប់ញ័រ។ លុះព្រះមានព្រះភាគ ទ្រង់ត្រាស់សូត្រនេះចប់ហើយ បញ្ចកង្គៈនាយជាងឈើ ក៏ត្រេកអរ រីករាយហើយ ចំពោះភាសិត របស់ព្រះមានព្រះភាគ។
ចប់ សមណមុណ្ឌិកសូត្រ ទី៨។
ID: 636830217718970384
ទៅកាន់ទំព័រ៖