ព្រះត្រៃបិដក ភាគ ២៤

និយាយ​ថា​ ​បពិត្រ​ឧទាយិ​ ​យើង​ទាំងឡាយ​ ​ចាំ​ស្តាប់ធម៌​ ​ដែល​ព្រះសមណគោតម​នឹង​សំដែង​ ​ដល់​យើង​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ស្តេច​ចូល​មករ​ក​បរិស័ទ​នេះ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​ចូល​ទៅ​ដែរ​ ​ដ្បិត​បរិស័ទ​នេះ​ ​កំពុងតែ​អង្គុយ​មើល​ព្រះ​ភក្ត្រ​ព្រះមានព្រះភាគ​ ​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​ចាំ​ស្តាប់ធម៌​ ​ដែល​ព្រះមានព្រះភាគ​ ​នឹង​សំដែង​ ​ដល់​យើង​ទាំងឡាយ​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​តាំង​ផ្តើម​ប្រស្នា​នោះ​មក​ ​តថាគត​ ​នឹង​សំដែង​តប​ ​តាម​ហេតុ​ក្នុង​ប្រស្នា​នុ៎ះ​។​
 [​១៣១​]​ ​សកុលុ​ទាយិក្រាប​បង្គំ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពី​ថ្ងៃ​មុន​ៗ​ ​មាន​បុគ្គល​ជា​អ្នកដឹង​សព្វ​ ​ឃើញសព្វ​ ​ដឹង​ច្បាស់​នូវ​ញាណទស្សនៈ​ ​ឥត​សេសសល់​ ​និយាយ​ថា​ ​កាល​ខ្ញុំ​ដើរ​ក្តី​ ​ឈរ​ក្តី​ ​ដេកលក់​ក្តី​ ​រលឹក​ក្តី​ ​ញាណទស្សនៈ​ ​ប្រាកដ​ឡើ​ងរឿយៗ​មិន​ដាច់​ ​បុគ្គល​នោះ​ ​កាលដែល​ខ្ញុំ​ព្រះអង្គ​ ​សួរ​ប្រស្នា​ ​ប្រារព្ធ​ទីបំផុត​ខាងដើម​ ​ត្រឡប់ជា​គេចកែ​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​យកពាក្យ​ខាងក្រៅ​ ​មក​បន្លែបន្លប់​ ​ហើយ​សំដែង​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើង​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636830218961321442
ទៅកាន់ទំព័រ៖