ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គក៏កើតសតិឡើង ព្រោះប្រារព្ធចំពោះព្រះមានព្រះភាគថា ឱមានតែព្រះមានព្រះភាគ ឱមានតែព្រះសុគត ទើបព្រះអង្គឈ្លាសវៃ ចំពោះធម៌ទាំងនេះ។ ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ចុះបុគ្គលណា ជាអ្នកដឹងសព្វ ឃើញសព្វ ដឹងច្បាស់នូវញាណទស្សនៈ ឥតសេសសល់ និយាយថា កាលខ្ញុំដើរក្តី ឈរក្តី ដេកលក់ក្តី រលឹកក្តី ញាណទស្សនៈ ក៏ប្រាកដឡើងរឿយៗមិនដាច់ បុគ្គលនោះ កាលដែលអ្នកបានសួរប្រស្នា ប្រារព្ធទីបំផុតខាងដើម ក៏ត្រឡប់ជាគេចកែពាក្យដទៃ ដោយពាក្យដទៃ យកពាក្យខាងក្រៅ មកបន្លែបន្លប់ ហើយសំដែងនូវសេចក្តីក្រោធ សេចក្តីប្រទូស្ត និងសេចក្តីអាក់អន់ចិត្ត ឲ្យប្រាកដឡើង។ សកុលុទាយិ ក្រាបបង្គំទូលថា និគ្រន្ថនាដបុត្រ ព្រះអង្គ។
[១៣២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ បុគ្គលណាមួយ រលឹកឃើញបុព្វេនិវាសមានច្រើនប្រការគឺ រលឹកឃើញជាតិ១ ជាតិ២។បេ។ រលឹកឃើញបុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ (បើ) បុគ្គលនោះ សួរប្រស្នានឹងតថាគត ប្រារព្ធទីបំផុតខាងដើម តថាគត ក៏សួរប្រស្នា នឹងបុគ្គលនោះ ប្រារព្ធទីបំផុតខាងដើមដែរ បុគ្គលនោះ ប្រារព្ធទីបំផុតខាងដើម ធ្វើ
ID: 636830219259278484
ទៅកាន់ទំព័រ៖