ព្រះត្រៃបិដក ភាគ ២៤
ចិត្តតថាគត ឲ្យរីករាយ ដោយការដោះប្រស្នាបាន តថាគត ក៏ប្រារព្ធទីបំផុតខាងដើម ធ្វើចិត្តបុគ្គលនោះ ឲ្យរីករាយ ដោយការដោះប្រស្នាបានដែរ បុគ្គលណាមួយ មានទិព្វចក្ខុ បរិសុទ្ធ កន្លងចក្ខុរបស់មនុស្សសាម័ញ្ញ ឃើញសត្វទាំងឡាយដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ គតិអាក្រក់។បេ។ ក៏ដឹងច្បាស់នូវពួកសត្វ ដែលទៅតាមយថាកម្ម (បើ) បុគ្គលនោះ សួរប្រស្នានឹងតថាគត ប្រារព្ធទីបំផុតខាងចុង តថាគត ក៏សួរប្រស្នា នឹងបុគ្គលនោះ ប្រារព្ធទីបំផុតខាងចុងដែរ បុគ្គលនោះ ប្រារព្ធទីបំផុតខាងចុង ធ្វើចិត្តតថាគតនោះ ឲ្យរីករាយ ដោយការដោះប្រស្នាបានដែរ ប៉ុន្តែណ្ហើយចុះ ឧទាយិ ទីបំផុតខាងដើមលើកទុក ទីបំផុតខាងចុង ក៏លើកទុកចុះ តថាគត នឹងសំដែងធម៌ដល់អ្នក កាលបើទីបំផុតខាងដើមនេះមាន ទីបំផុតខាងចុងនេះក៏មាន ទីបំផុតខាងចុងនេះកើតឡើងបាន ព្រោះទីបំផុតខាងដើមនេះកើតឡើង
ID: 636830219505312557
ទៅកាន់ទំព័រ៖