ព្រះត្រៃបិដក ភាគ ២៤

កាលបើ​ទីបំផុត​ខាងដើម​នេះ​មិន​មាន​ ​ទីបំផុត​ខាងចុង​នេះ​ក៏​មិន​មាន​ ​ទីបំផុត​ខាងចុង​នេះ​រលត់​ទៅ​ ​ព្រោះ​ទីបំផុត​ខាងដើម​នេះ​រលត់​ទៅ​។​ ​សកុលុ​ទាយិក្រាប​បង្គំ​ទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​អាច​រលឹក​ឃើញ​បុព្វេ​និវាស​នោះ​ ​តាម​កំណត់​ ​ដែល​ខ្ញុំ​ព្រះអង្គ​ ​ត្រូវ​ឃើញច្បាស់​ ​ដោយ​អត្តភាព​នេះ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នោះ​បានទេ​ ​ខ្ញុំ​ព្រះអង្គ​ ​នឹង​រលឹក​ឃើញ​បុព្វេ​និវាស​ច្រើនប្រការ​ ​គឺ​ ​រលឹក​ឃើញ​ជាតិ១​ ​ជាតិ២​ ​ជាតិ៣​។​បេ​។​ ​និង​រលឹក​ឃើញ​បុព្វេ​និវាស​ ​មាន​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​ ​ដូចជា​ព្រះមានព្រះភាគ​ ​ដូចម្តេច​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឥឡូវនេះ​ ​សូម្បី​តែ​បង្សុ​បិសាច​ ​(​បិសាច​ដែល​កើត​ក្នុង​ទីស្មោកគ្រោក​)​ ​ក៏​ខ្ញុំ​ព្រះអង្គ​ ​មើល​មិនឃើញ​ផង​ ​ចុះ​នឹង​ឲ្យ​ខ្ញុំ​ព្រះអង្គ​ ​រលឹក​ឃើញ​ពួក​សត្វ​ ​ដែល​ច្យុត​ ​ដែល​កើត​ ​ថោកទាប​ ​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​សម្បុរ​អាក្រក់​ ​មាន​គតិ​ល្អ​ ​គតិ​អាក្រក់​។​បេ​។​ ​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​ទៅតាម​យថាកម្ម​ ​ដោយ​ទិព្វចក្ខុ​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​ ​ដូចជា​ព្រះមានព្រះភាគ​ ​ដូចម្តេច​បាន​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពាក្យ​ដែល​ព្រះអង្គ​ ​បាន​ត្រាស់​នឹង​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនេះ​ថា​ ​ម្នាល​ឧទាយិ​ ​ណ្ហើយចុះ​ ​ទីបំផុត​ខាងដើម​លើកទុក​ ​
ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636830219734185648
ទៅកាន់ទំព័រ៖