ព្រះត្រៃបិដក ភាគ ២៤

ទីបំផុត​ខាងចុង​ ​ក៏​លើកទុក​ចុះ​ ​តថាគត​ ​នឹង​សំដែង​ដល់​អ្នក​ ​កាលបើ​ទីបំផុត​ខាងដើម​នេះ​មាន​ ​ទីបំផុត​ខាងចុង​នេះ​ក៏​មាន​ ​ទីបំផុត​ខាងចុង​នេះ​កើតឡើង​បាន​ ​ព្រោះ​ទីបំផុត​ខាងដើម​នេះ​កើតឡើង​ ​កាលបើ​ទីបំផុត​ខាងដើម​នេះ​មិន​មាន​ ​ទីបំផុត​ខាងចុង​នេះ​ក៏​មិន​មាន​ ​ទីបំផុត​ខាងចុង​នេះ​រលត់​ទៅ​ ​ព្រោះ​ទីបំផុត​ខាងដើម​នេះ​រលត់​ទៅ​ ​ដូច្នេះ​ ​ឥឡូវ​ពាក្យ​នោះ​ ​មិនទាន់​ប្រាកដ​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​ដោយ​លើសលន់​ ​ពន់ប្រមាណ​នៅឡើយ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​ប្រាកដជា​នឹង​ធ្វើ​ហឫទ័យ​ ​នៃ​ព្រះមានព្រះភាគ​ឲ្យ​រីករាយ​ ​ដោយសារ​ការ​ដោះប្រស្នា​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​បាន​។​
 [​១៣៣​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​ហេតុ​ដូចម្តេច​ ​ដែល​មាន​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​នៃ​អ្នក​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​ ​យ៉ាងនេះ​ថា​ ​នេះ​ជា​ពន្លឺ​ ​ដ៏​ឧត្តម​ ​នេះ​ជា​ពន្លឺ​ដ៏​ឧត្តម​។​ ​ព្រះអង្គ​ត្រាស់​ថា​ ​ការណ៍​ដែល​អ្នក​ត្រិះរិះ​ ​ក្នុង​លទ្ធិ​អាចារ្យ​ ​ជា​របស់​ខ្លួន​យ៉ាងនេះ​ថា​ ​នេះ​ជា​ពន្លឺ​ដ៏​ឧត្តម​ ​នេះ​ជា​ពន្លឺ​ដ៏​ឧត្តម​ ​ចុះ​ពន្លឺ​ដ៏​ឧត្តម​នោះ​ ​តើ​ដូចម្តេច​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ពន្លឺ​ណា​ ​ដែល​
ថយ | ទំព័រទី ២១២ | បន្ទាប់
ID: 636830220053763926
ទៅកាន់ទំព័រ៖