ព្រះត្រៃបិដក ភាគ ២៤
សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន កែវមណី និងកែវពៃទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មានពណ៌លឿង រមែងភ្លឺច្រាលរន្ទាល យ៉ាងណា អត្តា បន្ទាប់អំពីមរណៈទៅ ក៏មានពន្លឺ ឥតមានរោគ យ៉ាងនោះដែរ។
[១៣៥] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច កែវមណី និងកែវពៃទូរ្យ មានពន្លឺល្អ មានជ្រុង៨ ដែលជាងឆ្នៃល្អហើយ ដាក់លើសំពត់កម្ពល់ មានពណ៌លឿង រមែងភ្លឺច្រាលរន្ទាល និងអម្ពិលអម្ពែក ដែលជាកិមិជាតិ ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ តើពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺអម្ពិលអម្ពែក ដែលជាកិមិជាតិ ភ្លឺជាង ប្រសើរជាង។
[១៣៦] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះ ដូចម្តេច អម្ពិលអម្ពែក ដែលជាកិមិជាតិ ក្នុងវេលាយប់ងងឹតអព្ទ និងប្រទីបប្រេង ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង
ID: 636830220920163482
ទៅកាន់ទំព័រ៖