ព្រះត្រៃបិដក ភាគ ២៤
ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ប្រទីបប្រេង ភ្លឺជាង ប្រសើរជាង។
[១៣៧] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ប្រទីបប្រេង ក្នុងវេលាយប់ងងឹតអព្ទ និងគំនរភ្លើងធំ ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ក្នុងវេលាយប់ងងឹតអព្ទ បណ្តាពន្លឺទាំងពីរនេះ ពន្លឺគំនរភ្លើងធំ ភ្លឺជាង ប្រសើរជាង។
[១៣៨] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច គំនរភ្លើង ក្នុងវេលាយប់ងងឹតអព្ទ និងផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះ អំពីពពក ទៀបបច្ចូសសម័យនៃរាត្រី
ID: 636830221233311393
ទៅកាន់ទំព័រ៖