ព្រះត្រៃបិដក ភាគ ២៤
បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនេះ ពន្លឺផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀបបច្ចូសសម័យនៃរាត្រីនេះ ភ្លឺជាង ប្រសើរជាង។
[១៣៩] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច ផ្កាយព្រឹក ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក ទៀបបច្ចូសសម័យ នៃរាត្រី និងព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក នាថ្ងៃឧបោសថ ១៥កើត បណ្តាពន្លឺទាំងពីរនេះ ពន្លឺណា ភ្លឺជាង ប្រសើរជាង។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន បណ្តាពន្លឺទាំងពីរនេះ ពន្លឺព្រះចន្ទ្រ ក្នុងវេលាពាក់កណ្តាលអធ្រាត្រ មិនទាន់ជ្រេ ក្នុងកាលដែលមេឃស្វាងភ្លៀង ខ្ពស់ស្រឡះអំពីពពក នាថ្ងៃឧបោសថ ១៥កើតនេះ ភ្លឺជាង ប្រសើរជាង។
ID: 636830221495186371
ទៅកាន់ទំព័រ៖