ព្រះត្រៃបិដក ភាគ ២៤

 [​១៤០​]​ ​ព្រះអង្គ​ត្រាស់​ថា​ ​ម្នាល​ឧទាយិ​ ​អ្នកចូលចិត្ត​សេចក្តី​នោះ​ដូចម្តេច​ ​ព្រះចន្ទ្រ​ ​ក្នុង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ ​មិនទាន់​ជ្រេ​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​នា​ថ្ងៃឧបោសថ​ ​១៥កើត​ ​និង​ព្រះអាទិត្យ​ ​ក្នុង​វេលា​ថ្ងៃត្រង់​ ​មិនទាន់​ជ្រេ​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​ក្នុង​សរទ​សម័យ​ ​នា​ខែ​ខាងចុង​ ​នៃ​វស្សានរដូវ​ ​បណ្តា​ពន្លឺ​ទាំងពីរ​នេះ​ ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​សកុលុ​ទាយិ​ ​ក្រាបបង្គំទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​ទាំងពីរ​នោះ​ ​ពន្លឺ​ព្រះអាទិត្យ​ ​ក្នុង​វេលា​ថ្ងៃត្រង់​ ​មិនទាន់​ជ្រេ​ ​ក្នុង​កាលដែល​មេឃស្វាង​ភ្លៀង​ ​ខ្ពស់ស្រឡះ​អំពី​ពពក​ ​ក្នុង​សរទ​សម័យ​ ​នា​ខែ​ជា​ខាងចុង​ ​នៃ​វស្សានរដូវ​ ​ពន្លឺ​នេះ​ ​ភ្លឺ​ជាង​ ​ប្រសើរ​ជាង​។​ ​ម្នាល​ឧទាយិ​ ​ពួក​ទេវតា​ ​ដែល​មិនបាច់​ប្រើ​ពន្លឺ​ព្រះចន្ទ្រ​ ​និង​ព្រះអាទិត្យ​នេះ​ ​មាន​ច្រើនក្រៃ​លែង​ច្រើន​ ​តថាគត​ ​ក៏​ស្គាល់​ច្បាស់​ ​នូវ​ទេវតា​ទាំងនោះ​ដែរ​ ​តែ​តថាគត​ ​មិន​ពោល​ថា​ ​ពន្លឺ​ណា​ ​ឥតមាន​ពន្លឺ​ដទៃ​ ​ប្រសើរ​ជាង​ ​ឧត្តម​ជាង​ ​ដូច្នេះ​ទេ​ ​ម្នាល​ឧទាយិ​ ​ចំណែកខាង​អ្នកឯង​ ​ពោល​ថា​ ​ពន្លឺ​ណា​ ​ដែល​ថោកទាប​ជាង​ ​អន់​ជាង​ ​ពន្លឺ​អម្ពិល​អម្ពែ​ក​ ​ជា​កិមិជាតិ​ ​ពន្លឺ​នោះ​ ​ជា​ពន្លឺ​ប្រសើរ​ ​
ថយ | ទំព័រទី ២១៨ | បន្ទាប់
ID: 636830221737950256
ទៅកាន់ទំព័រ៖