ព្រះត្រៃបិដក ភាគ ២៤
ដូច្នេះផង ទាំងមិនបានកំណត់ពន្លឺនោះផង។ បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ។ ម្នាលឧទាយិ ម្តេចក៏អ្នកឯងនិយាយថា បពិត្រព្រះមានព្រះភាគ សូមទ្រង់ស្លេះពាក្យនេះទុកចុះ បពិត្រព្រះសុគត សូមទ្រង់ស្លេះពាក្យនេះទុកចុះ ដូច្នេះ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន យ៉ាងនេះថា នេះជាពន្លឺដ៏ប្រសើរ នេះជាពន្លឺដ៏ប្រសើរ។ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គនោះ កាលបើព្រះមានព្រះភាគសាកសួរ ចោទប្រកាន់ ដេញដោល ក្នុងលទ្ធិអាចារ្យ ជារបស់ខ្លួន (យ៉ាងនេះ) ក៏ជាបុគ្គលសោះសូន្យ ទទេ ឥតបានការសោះ។
[១៤១] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ លោកមានសេចក្តីសុខ ដោយចំណែកមួយ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោកដែលមានសេចក្តីសុខ ដោយចំណែកមួយ មានដែរឬទេ។ សកុលុទាយិ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គ មានសេចក្តីត្រិះរិះ យ៉ាងនេះថា លោកមានតែសេចក្តីសុខ ដោយចំណែក
ID: 636830222005375552
ទៅកាន់ទំព័រ៖