ព្រះត្រៃបិដក ភាគ ២៤
ទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយសង្ខារទាំងឡាយណា សង្ខារទាំងឡាយនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាសង្ខារមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃសង្ខារ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ ថា មិនកើតទៀត ក៏មិនគួរ ថា កើតទៀតខ្លះ មិនកើតទៀតខ្លះ ក៏មិនគួរ ថា កើតទៀតក៏មិនមែន ថាមិនកើតទៀត ក៏មិនមែន ក៏មិនគួរ។ បុគ្គលកាលបញ្ញត្តនូវសត្វ គប្បីបញ្ញត្តដោយវិញ្ញាណណា វិញ្ញាណនោះ តថាគត លះបង់ហើយ កាត់ឫសចោលហើយ ធ្វើឲ្យដូចជាត្នោតកំបុតកហើយ ដល់នូវកិរិយាមិនមាន ជាវិញ្ញាណមានកិរិយាមិនកើតទៀតតទៅ ជាធម្មតា ម្នាលវច្ឆៈ តថាគត រួចស្រឡះហើយ ចាកចំណែកនៃវិញ្ញាណ ជាអ្នកជ្រៅ មានប្រមាណមិនបាន ដែលបុគ្គលស្ទាបស្ទង់បាន ដោយកម្រ។ ដូចមហាសមុទ្រ នឹងថា កើតទៀត ក៏មិនគួរ
ID: 636830150717818137
ទៅកាន់ទំព័រ៖