ព្រះត្រៃបិដក ភាគ ២៤
មួយក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយក៏មាន។ ម្នាលឧទាយិ ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវលោក ដែលមានសេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច។ បពិត្រព្រះអង្គដ៏ចំរើន បុគ្គលពួកមួយ ក្នុងលោកនេះ លះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត លះបង់អទិន្នាទាន វៀរស្រឡះ ចាកអទិន្នាទាន លះបង់កាមេសុមិច្ឆាចារ វៀរស្រឡះ ចាកកាមេសុមិច្ឆាចារ លះបង់មុសាវាទ វៀរស្រឡះ ចាកមុសាវាទ ម្យ៉ាងទៀត បានប្រព្រឹត្តសមាទាន នូវតបគុណណាមួយ បពិត្រព្រះអង្គដ៏ចំរើន នេះហៅថា បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខ ដោយចំណែកមួយ។
[១៤២] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តីនោះដូចម្តេច (បើ) បុគ្គលលះបង់បាណាតិបាត វៀរស្រឡះចាកបាណាតិបាត ក្នុងសម័យណា សម័យនោះ តើអត្តា មានតែសេចក្តីសុខ ដោយចំណែកមួយ ឬមានទាំងសុខ ទាំងទុក្ខ។ សកុលុទាយិ ក្រាបបង្គំទូលថា មានទាំងសុខ ទាំងទុក្ខ ព្រះអង្គ។ ម្នាលឧទាយិ អ្នកចូលចិត្តសេចក្តី
ID: 636830222271210757
ទៅកាន់ទំព័រ៖