ព្រះត្រៃបិដក ភាគ ២៤
លោកដែលមានតែសេចក្តីសុខ ដោយចំណែកមួយក៏មាន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ ក៏មាន។ បពិត្រព្រះអង្គដ៏ចំរើន ចុះបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច។
[១៤៣] ព្រះអង្គត្រាស់ថា ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ស្ងាត់ចាកកាមទាំងឡាយ។បេ។ ចូលបឋមជ្ឈាន ព្រោះរម្ងាប់វិតក្កៈ និងវិចារៈ។បេ។ ចូលទុតិយជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថ ទាំង៤ ព្រោះប្រាសចាកបីតិ។បេ។ ចូលតតិយជ្ឈាន សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ម្នាលឧទាយិ នេះឯង ហៅថា បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានសេចក្តីសុខ ដោយចំណែកមួយ។ បពិត្រព្រះអង្គដ៏ចំរើន បដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ តើដូចម្តេច បពិត្រព្រះអង្គដ៏ចំរើន ចុះលោក មានតែសេចក្តីសុខ ដោយចំណែកមួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានតែប៉ុណ្ណេះទេឬ។ ម្នាលឧទាយិ លោកមានតែសេចក្តីសុខ ដោយ
ID: 636830223059575849
ទៅកាន់ទំព័រ៖