ព្រះត្រៃបិដក ភាគ ២៤
ចំណែកមួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ មិនមែនមានត្រឹមតែប៉ុណ្ណេះទេ ទាំងបដិបទា ប្រកបដោយហេតុ ដើម្បីធ្វើឲ្យជាក់ច្បាស់ នូវលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយនោះ ក៏មិនមែនមានត្រឹមតែប៉ុណ្ណេះដែរទេ។
[១៤៤] កាលបើព្រះអង្គត្រាស់យ៉ាងនេះហើយ ពួកបរិស័ទ របស់សកុលុទាយិបរិព្វាជក ក៏បន្លឺសំឡេងខ្ពស់ សំឡេងខ្លាំងថា ពួកយើង ព្រមទាំងអាចារ្យ មិនទាន់ពេញចិត្ត ក្នុងហេតុនេះទេ ពួកយើងព្រមទាំងអាចារ្យ មិនទាន់ពេញចិត្ត ក្នុងហេតុនេះទេ ពួកយើងមិនទាន់ដឹងច្បាស់ នូវគុណជាត ដ៏ក្រៃលែងជាងនេះទៅទៀតឡើយ។ ខណៈនោះ សកុលុទាយិបរិព្វាជក ធ្វើពួកបរិព្វាជកទាំងនោះ ឲ្យមានសំឡេងតិច ហើយក្រាបបង្គំទូលសួរព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន ចុះលោក មានតែសេចក្តីសុខ ដោយចំណែកមួយ ដែលបុគ្គលធ្វើឲ្យជាក់ច្បាស់ តើមានប៉ុន្មាន។
[១៤៥] ម្នាលឧទាយិ ភិក្ខុក្នុងសាសនានេះ ព្រោះលះបង់សុខ។បេ។ ចូលចតុត្ថជ្ឈាន ក៏សម្រាន្តនៅ ដោយឥរិយាបថទាំង៤ ទេវតាទាំងប៉ុន្មាន បានកើតក្នុងលោក ដែលមានតែសេចក្តីសុខ ដោយចំណែកមួយ ភិក្ខុនោះ រមែងឋិតនៅ រមែងចរចា រមែងសាកច្ឆា មួយអន្លើ ដោយទេវតា
ID: 636830223393214932
ទៅកាន់ទំព័រ៖