ព្រះត្រៃបិដក ភាគ ២៤

របស់​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​ព្រះអង្គ​ត្រាស់​ដឹង​ ​នូវ​ចតុរារិយសច្ច​ ​មិន​វិលត្រឡប់​មកកាន់​ភព​ថ្មីទៀត​។​បេ​។​ ​ព្រះអង្គ​លះបង់​ ​នូវ​នីវរណធម៌​ទាំង៥នេះ​ ​ដែល​ជា​ឧបក្កិលេស​របស់​ចិត្ត​ ​ដែល​ធ្វើ​ប្រាជ្ញា​ ​ឲ្យមានកម្លាំង​ថយ​ ​ទ្រង់​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូល​បឋមជ្ឈាន​ ​ម្នាល​ឧទាយិ​ ​ពួក​ភិក្ខុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​តថាគត​ ​ព្រោះហេតុតែ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ ​ដែល​ប្រសើរ​ជាង​ ​ឧត្តម​ជាង​ ​នេះឯង​។​ ​ម្នាល​ឧទាយិ​ ​ន័យ​មួយទៀត​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូល​ទុតិយជ្ឈាន​.​.​.​ ​តតិយជ្ឈាន​.​.​.​ ​ចតុត្ថជ្ឈាន​.​.​.​ ​ក៏​សម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ​ ​ទាំង៤​ ​ម្នាល​ឧទាយិ​ ​ពួក​ភិក្ខុ​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ក្នុង​សំណាក់​តថាគត​ ​ព្រោះហេតុតែ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​ធម៌​ ​ដែល​ប្រសើរ​ជាង​ ​ឧត្តម​ជាង​ ​នេះឯង​។​
 [​១៤៧​]​ ​កាលបើ​ចិត្ត​តម្កល់​នឹង​ ​ជា​ចិត្តបរិសុទ្ធ​ ​ផូរផង់​ ​ឥតមាន​ទីទួល​ ​ពោល​គឺ​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​ដល់​នូវ​ភាវៈ​មិន​ញាប់ញ័រ​ ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​រមែង​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​ ​ភិក្ខុ​នោះ​ ​រមែង​រលឹក
ថយ | ទំព័រទី ២២៦ | បន្ទាប់
ID: 636830223977188333
ទៅកាន់ទំព័រ៖