ព្រះត្រៃបិដក ភាគ ២៤
ឃើញ នូវបុព្វេនិវាស មានច្រើនប្រការ គឺជាតិ១ ជាតិ២។បេ។ រលឹកឃើញ បុព្វេនិវាស មានច្រើនប្រការ ព្រមទាំងអាការ ព្រមទាំងឧទ្ទេស ដោយប្រការដូច្នេះ ម្នាលឧទាយិ ពួកភិក្ខុប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់ភិក្ខុនោះ) តម្កល់នៅល្អ ជាចិត្តបរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់ គួរដល់ភាវនាកម្ម ជាចិត្តនឹងធឹង ដល់នូវភាវៈមិនញាប់ញ័រ យ៉ាងនេះហើយ ភិក្ខុនោះ រមែងបង្អោនចិត្ត ដើម្បីចុតូបបាតញ្ញាណ នៃសត្វទាំងឡាយ ភិក្ខុនោះ រមែងមានចក្ខុទិព្វ ដ៏បរិសុទ្ធ កន្លងបង់ចក្ខុរបស់មនុស្សធម្មតា បានឃើញពួកសត្វដែលច្យុត ដែលកើត ជាសត្វថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ សម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់។បេ។ ភិក្ខុនោះ រមែងឃើញពួកសត្វ ដែលទៅតាមយថាកម្ម ម្នាលឧទាយិ ពួកភិក្ខុ ប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់តថាគត ព្រោះហេតុតែធ្វើឲ្យជាក់ច្បាស់ នូវធម៌ ដែលប្រសើរជាង ឧត្តមជាង នេះឯង។ កាលបើចិត្ត (របស់ភិក្ខុនោះ) តម្កល់នៅនឹង ជាចិត្តបរិសុទ្ធ ផូរផង់ មិនមានទីទួល ពោលគឺកិលេស ប្រាសចាកឧបក្កិលេស ជាចិត្តទន់
ID: 636830224244943648
ទៅកាន់ទំព័រ៖