ព្រះត្រៃបិដក ភាគ ២៤
ដូច្នេះថា បពិត្រលោកឧទាយិដ៏ចំរើន លោកកុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម សូមលោកឧទាយិដ៏ចំរើន នៅជាអាចារ្យ កុំជាអន្តេវាសិកគេឡើយ ឲ្យដូចជាក្អមទឹក នៅពេញដោយទឹកដដែល សូមលោកឧទាយិដ៏ចំរើន កុំប្រព្រឹត្តព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះសមណគោតម សូមលោកឧទាយិដ៏ចំរើន នៅជាអាចារ្យដដែល កុំជាអន្តេវាសិកគេឡើយ។ បរិស័ទរបស់សកុលុទាយិបរិព្វាជក ធ្វើសេចក្តីអន្តរាយ យ៉ាងនេះ ដល់សកុលុទាយិបរិព្វាជក ក្នុងការប្រព្រឹត្តិព្រហ្មចរិយធម៌ ក្នុងសំណាក់ព្រះមានព្រះភាគ ដោយប្រការដូច្នេះ។
ចប់ ចូឡសកុលុទាយិសូត្រ ទី៩។
ID: 636830225043019296
ទៅកាន់ទំព័រ៖