ព្រះត្រៃបិដក ភាគ ២៤

 [​១៥៦​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​គំនរ​ភ្លើង​ធំ​ណា​ ​ក្នុង​វេលា​យប់​ងងឹតឈឹង​សូន្យ​ ​និង​ផ្កាយព្រឹក​ណា​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​ពន្លឺ​ផ្កាយព្រឹក​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
 [​១៥៧​]​ ​ម្នាល​ក​ច្ចា​នៈ​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​ផ្កាយព្រឹក​ណា​ ​ក្នុង​បច្ចូសសម័យ​នៃ​រាត្រី​ ​ដែល​ស្រឡះ​ ​ប្រាសចាក​ពពក​ភ្លៀង​ ​និង​ព្រះចន្ទ្រ​ណា​ ​ក្នុង​វេលា​អធ្រាត្រ​ ​មិនទាន់​ជ្រៀង​ជ្រេ​ ​ក្នុង​ថ្ងៃឧបោសថ​ ​១៥កើត​ ​ដែល​ស្រឡះ​ប្រាសចាក​ពពក​ភ្លៀង​ ​បណ្តា​ពន្លឺ​របស់​ទាំងពីរ​នេះ​ ​តើ​ពន្លឺ​ណា​ ​ភ្លឺ​ជាង​ផង​ ​ប្រសើរ​ជាង​ផង​។​
ថយ | ទំព័រទី ២៣៦ | បន្ទាប់
ID: 636830228825295629
ទៅកាន់ទំព័រ៖