ព្រះត្រៃបិដក ភាគ ២៤
បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺព្រះចន្ទ្រ ក្នុងវេលាយប់អធ្រាត្រ មិនទាន់ជ្រៀងជ្រេ ក្នុងថ្ងៃឧបោសថ ១៥កើត ដែលស្រឡះប្រាសចាកពពកភ្លៀង ភ្លឺជាងផង ប្រសើរជាងផង។
[១៥៨] ម្នាលកច្ចានៈ អ្នកសំគាល់សេចក្តីនោះ ថាដូចម្តេច ព្រះចន្ទ្រណា ក្នុងវេលាអធ្រាត្រ មិនទាន់ជ្រៀងជ្រេ ក្នុងថ្ងៃឧបោសថ ១៥កើត ដែលស្រឡះប្រាសចាកពពកភ្លៀង និងព្រះអាទិត្យណា ក្នុងសម័យថ្ងៃត្រង់ មិនទាន់ជ្រៀងជ្រេ នាសរទសម័យ ខែខាងចុង នៃវស្សានរដូវ ដែលស្រឡះប្រាសចាកពពកភ្លៀង បណ្តាពន្លឺរបស់ទាំងពីរនេះ តើពន្លឺណា ភ្លឺជាងផង ប្រសើរជាងផង។ បពិត្រព្រះគោតមដ៏ចំរើន បណ្តាពន្លឺរបស់ទាំងពីរនេះ ពន្លឺព្រះអាទិត្យ ក្នុងសម័យថ្ងៃត្រង់ មិនទាន់ជ្រៀងជ្រេ នាសរទសម័យ ខាងចុង នៃវស្សានរដូវ ដែលស្រឡះប្រាសចាកពពកភ្លៀង ភ្លឺជាងផង ប្រសើរជាងផង។
ID: 636830229099901336
ទៅកាន់ទំព័រ៖